ករណីហួសសុពលភាពឆៀកយានយន្ត សូមកុំទាន់ពិន័យសិន ព្រោះករណីនេះ មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ព្រោះណែនពេកត្រង់កន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់។
នេះជាការប្រកាសនិងណែនាំឲ្យដឹងពីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះឲ្យបានជ្រាប។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រឿងនេះក៏មិននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់យើងដែរ។ ចំពោះរថយន្ត៩ចំណុចមិនទាន់បានចែងទេ ដោយចាំជំហ៊ានខាងមុខទៀត។ សូមរង់ចាំបញ្ជាជាថ្មីដូច្នេះ ចំណុចនេះកុំទាន់ពិន័យឲ្យសោះ៕SS