លោកស្រី ម៉ែន ច័ន្ទកុសល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការផាកពិន័យចំពោះរថយន្តដែលខកខានមកត្រួតពិនិត្យបច្ចេកទេស នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។ ក្រសួងបានជូនដំណឹងកាលពីថ្ងៃទី៨ ខែមីនា កន្លងមកដោយលើកលែងការពិន័យចំពោះភាពយឺតយ៉ាវក្នុងការយករថយន្តមកត្រួតពិនិត្យបច្ចេកទេស។

លោកស្រី ម៉ែន ច័ន្ទកុសល បន្ថែមថា ដូច្នេះបច្ចុប្បន្នទាក់ទងនឹងការហួសឆៀក យើងអត់ពិន័យទេ ប៉ុន្តែចាប់ពីថ្ងៃទី១ ខែកក្កដា ខាងយើងនឹងពិន័យទៅលើការយឺតយ៉ាវដែលមកអត់ធ្វើឆៀក ឬមកបន្តសុពលភាពឆៀក ហើយខាងក្រសួងបានជូនដំណឹងរួចហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ