ក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃទិវាខួបកំណើតគម្រប់ជន្មាយុ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានផ្ញើសារលិខិតជូនពរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

 

ក្នុងឱកាសប្រកបដោយសេរីមង្គល នៃទិវាខួបកំណើតគម្រប់ជន្មាយុ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ស្របពេលនិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ដែលនឹង ឈានចូលមកដល់ផងនោះ តាងនាមថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិក នៃ សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា  ខ្ញុំបាទសូមអនុញ្ញាតចូលរួមអបអរសាទរ គោរពជូនពរបវមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវ ពលានុភាពខ្លាំងខ្លា បញ្ញាញាណកាន់តែឈ្លាសវៃ ដើម្បីដឹកនាំ ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នេះ យើងខ្ញុំក៏សូមអនុញ្ញាតសម្តែងនូវ សេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំ ប្រឹងប្រែងបូជា អស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុ ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី នាំមកនូវសុខ សន្តិភាពពេញបរិបូរ ជូនជាតិ និងប្រជាជនកម្ពុជា។

 

ជំនួសមុខឲ្យថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកលេខាធិការដ្ឋាន នៃ សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា  សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមជួយបីបាច់ ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តីសិរីមង្គល វិបុលសុខមហាប្រសើរជូន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត បុត្រ បុត្រធីតា ចៅប្រុស ចៅស្រី ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវ គារវភក្តីដ៏ខ្ពង់ខ្ពស់ បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ