សត្វដំរីជាង ៣៥០ ក្បាលបានស្លាប់នៅភាគខាងជើងនៃប្រទេស Botswana ស្ថិតក្នុងអាថ៌កំបាំងមួយដែលត្រូវបានពិពណ៌នាដោយអ្នកវិទ្យាសាស្ត្រថាជា“ គ្រោះមហន្តរាយ” ។ការស្លាប់របស់ដំរីមួយភាគត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងតំបន់ដីសណ្ត Okavango កាលពីដើមខែឧសភា ។នេះបើយោងតាមការចុះផ្សាយដោយ theguardianនៅពាក់កណ្តាលខែមិថុនាដំរីមួយចំនួនបានស្លាប់ កើនឡើងទ្វេដង ប្រមាណ ៧០% ហើយភាគច្រើនគឺស្លាប់នៅក្នុងតំបន់ប្រមូលផ្តុំគ្នានៅជុំវិញទឹក។ នេះគឺជាការស្លាប់ដ៏ច្រើនមួយដែលពុំធ្លាប់ជួបក្នុងប្រវត្តិសាស្រ្តនៃប្រទេស Botswanaដោយឡែក រដ្ឋាភិបាល Botswana មិនទាន់បានធ្វើតេស្ត៍ ឬក៏បង្ហាញព័ត៌មានជាក់លាក់ណានៅឡើយទេអំពីមូលហេតុ ដែលបណ្តាលឱ្យមានការស្លាប់ដំរីជាច្រើនក្បាលនេះ។  បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ បានលើកឡើងថា អាចបណ្តាលមកពីការពុលអាហារ ដែលមាននៅក្នុងព្រៃទាំងនោះ។ សូមបញ្ជាក់ថា នៅក្នុងប្រទេស Botswana មានសត្វដំរីប្រហែល ១៥.០០០ ក្បាល ស្ថិតនៅតំបន់ដីសណ្តរបស់ប្រទេស។ ហើយបានរួមចំណែកក្នុងវិស័យទេចរណ៍ប្រមាណ១០ភាគរយ ជុំវិញការចូលទៅទស្សនាសត្វដំរីនៅក្នុងប្រទេស Botswana៕ដោយPP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ