បរទេស៖ ផ្ទុះការសោកស្ដាយយ៉ាងខ្លាំង  ក្រោយពីតារាសម្តែងល្បីឈ្មោះ Chadwick Boseman ដែលត្រូវបានគេស្គាល់ តាមរយៈការសម្តែងជាតួ Black Icon, Jackie Robinson, James Brown រួមទាំង Black Panther បានទទួលមរណភាព ក្នុងវ័យ៤៣ឆ្នាំ ដោយសារតែ ជម្ងឺមហារីកពោះវៀនធំ ដំណាក់កាលទី៤។

តាមការរាយការណ៍ បានឲ្យដឹងថាBoseman បានទទួលមរណភាព នៅក្នុងផ្ទះរបស់គាត់ នៅក្នុងរដ្ឋLos Angeles ខណៈពេល ដែលនៅជាមួយភរិយា និងគ្រួសាររបស់គាត់។ បន្ថែមពីនេះ បើតាមរយៈការបង្ហោះ នៅក្នុងគរណីTwitter របស់តារាសម្តែងប្រុសរូបនេះ បានឲ្យដឹងថា រូបលោកបានទទួលរង ការឈឺចាប់ដោយសារតែ ជម្ងឺមហារីកពោះវៀនធំនេះ អស់រយៈពេល៤ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ 

យ៉ាងណាមិញ ក៏សូមចូលរួមសោយស្តាយចំពោះ ការបាត់បង់ទៅកាន់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ របស់តារាសម្តែងChadwick Boseman ទាំងអស់ផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ