(អន្តរជាតិ)៖ ឃ្លាំងមួយដែលជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការចែកចាយរបស់ក្រុមហ៊ុន Amazon ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានសញ្ញាអគ្គិភ័យរោទិ៍ឡើងចំនួន៣ដង ហើយភ្លើងក៏បានឆាបឆេះលេបត្របាក់អាគារទាំងមូលតែម្តង។
អ្នកនាំពាក្យទីក្រុង Redlands គឺលោក Carl Baker បានប្រាប់ទូរទស្សន៍ CNN ថា សញ្ញាណនៃការអគ្គីភ័យបានឲ្យដឹងនៅម៉ោងប្រមាណ ៥:៣០នាទីព្រឹក ហើយយើងបានខិតខំប្រយុទ្ធទប់ស្កាត់ពន្លត់អគ្គិភ័យនេះ ប៉ុន្តែមិនជោគជ័យឡើយ។
លោក Baker បាននិយាយថា បុគ្គលិកប្រហែល១០០នាក់ ត្រូវបានជម្លៀសចេញហើយអាចទៅដល់ទីសុវត្ថិភាពហើយ ដោយគ្មានរងរបួសណាមួយត្រូវបានគេរាយការណ៍ឡើយ។
តំណាងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Amazon រំពឹងថា អតិថិជននឹងទទួលបានផលប៉ះពាល់តិចតួចពីព្រោះការបញ្ជាទិញរបស់អតិថិជនអាចត្រូវបានបំពេញពីទីតាំងផ្សេងទៀត៕SS