រកឃើញសាកសពរបស់អ្នកកាសែតអង់គ្លេស២នាក់ ក្នុងព្រៃអាម៉ាហ្ស៊ូនក្រោយបាត់ខ្លួនរយៈពេល១០ថ្ងៃ
ប្រេស៊ីល៖កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaroបានប្រកាសនៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា សាកសពរបស់អ្នកកាសែតជនជាតិអង់គ្លេស លោក Dom Phillip និងសាកសពរបស់លោក Bruno Pereira អ្នកជំនាញសិក្សាពីជនជាតិដើមភាគតិចប្រេស៊ីល ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
សាកសពរបស់លោកPhilips និងលោកPereira បាត់ខ្លួននៅក្នុងផ្នែកមួយនៃព្រៃអាម៉ាហ្ស៊ូនក្នុងប្រទេសប្រេស៊ីល អស់រយៈពេល ១០ថ្ងៃនោះ ពេលនេះសាកសពរបស់ពួកគេបានដឹកមកដល់ ទីក្រុង Brasilia របស់ប្រទេសប្រេស៊ីលហើយ ដើម្បីយកមកធ្វើតេស្ត DNA ។
មន្ត្រីជំនាញផ្នែកការធ្វើកោសល្យវិច្ច័យ បានយកសាកសពទាំងពីរចេញពីក្នុងព្រៃជាទីតាំងដែលអ្នកទាំងពីររួមដំណើរជាមួយនឹងអ្នកនេសាទម្នាក់ទៀតខណៈដែលអ្នកនេសាទជូនដំណើរនោះបានសារភាពថាបានសម្លាប់អ្នកទាំងពីរ៕SP