ប៉ាគីស្ថាន៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង Lahore ទៅទីក្រុង Karachi បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។នេះបើយោងតាមសារព័ត៌មាន DW NEWS ។យន្តហោះនោះជាប្រភេទម៉ូដែល Airbus A320 ហើយប្រភពជាបឋមបាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore ។អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលគ្រប់គ្រងដោយលោក Abdul Sattar បានប្រាប់កាសែត Dawn ថា យន្តហោះបានដឹកអ្នកដំណើរចំនួន ៩០នាក់ និងសមាជិកយានិក ៨នាក់ ហើយគោលដៅរបស់យន្តហោះគឺត្រូវចុះនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah ។ សូមបញ្ជាក់ថា ពុំទាន់មានរបាយការណ៍លំអិតអំពីចំនួនអ្នកស្លាប់ និងរងរបួសនោះទេ បច្ចុប្បន្នអាជ្ញាធរកំពុងខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះអ្នកដំណើរក្នុងយន្តហោះនេះ៕ ដោយPP
ទស្សនាវីដេអូខាងក្រោម