លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមលិខិតរបស់ប្រធាន WHO ។

ប្រធានអង្គការសុខភាពពិភពលោក (WHO)មានប្រសាស៍ថា«ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺ រាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» នេះបើតាមលិខិតរបស់ប្រធាន WHO។លោកបានបន្តថា អង្គការសុខភាពពិភពលោ កនៅក្នុងកម្រិតសកល តំបន់និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជមួយកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ យើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។

សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និងការប្តេជ្ញាចិត្តតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំនៃផលប៉ះពាល់ និងការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ