ភ្នំពេញ ៖ អង្គការកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានឲ្យ ដឹងថា កម្ពុជាងាយប្រឈមខ្ពស់ ទៅនឹងការកើនឡើងសីតុណ្ហភាព ហើយធ្វើឲ្យប៉ះ ពាល់ដល់ ផលិតភាព និងសុខភាពរបស់កម្មករ ក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម សំណង់ និងរោង ចក្រកាត់ដេរ ជាដើម។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ UNDP ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា ការធ្លាក់ចុះផលិតភាពរបស់កម្មករដោយសារកំណើនសីតុណ្ហភាព នឹងក្លាយជាបញ្ហាប្រឈម មួយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុសម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៥០។
UNDP បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជាណាចក្រកម្ពុជា ងាយប្រឈមខ្ពស់ទៅនឹង ការកើនឡើងសីតុណ្ហភាព ហើយវាប៉ះពាល់ដល់ផលិតភាព និងសុខភាពរបស់កម្មករក្នុង វិស័យសំខាន់ៗដូចជា កសិកម្ម សំណង់ និងរោងចក្រកាត់ដេរ»៕ E B