កាលពីថ្មីៗនេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃបាន ធ្វើការដក ហូតសត្វបក្សីជិត៤០០ក្បាលដែលបានកំពុងដាក់លក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅ ក្នុងខេត្តកំពង់ឆ្នាំង។ បក្សីងាប់ចំនួន៣៦៥ក្បាលត្រូវបានរកឃើញក្នុងការចុះបង្ក្រាបនេះ រួមទាំង សត្វ ព្រាបងាប់ចំនួន០៩ក្បាល។សត្វព្រាបចំនួន២២ក្បាលដែលនៅរស់ត្រូវដោះលែងអោយចូលទៅក្នុងព្រៃវិញដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)។ 

មន្ត្រីអង្គការសម្ព័ន្ធមិត្ត សត្វព្រៃបានឱ្យដឹងថាក្នុងការចាប់អ្នកលក់សត្វខុសច្បាប់គឺមានភាពពិបាកមែនទែន ដោយសារតែអ្នកលក់ទាំងនោះតែងតែយកសត្វព្រៃទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ រឺអ្នកលក់សត្វ ព្រៃទាំងនោះបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថាសមត្ថកិច្ចសត្វព្រៃបានចុះមកធ្វើការបង្ក្រាប។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការយកសត្វព្រៃទៅធ្វើជាសត្វចិញ្ចឹម រឺការប្រើប្រាស់សាច់សត្វព្រៃមានន័យថាជាការបំផ្លាញសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា យើងត្រូវតែរួមគ្នាការពារសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ