ព្យុះសង្ឃរាទាំង១០ ដែលបំផ្លិចបំផ្លាញអាមេរិកអស់ថវិកាច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ
ខាងក្រោមនេះ ជាបញ្ជីឈ្មោះព្យុះសង្ឃរាដែលបំផ្លិចបំផ្លាញអាមេរិកអស់ថវិកាច្រើនបំផុត ទាំង១០ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៖
១) ព្យុះកាទ្រីណា (Katrina) កើតឡើងនៅឆ្នាំ២០០៥ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ ១៦០ពាន់លានដុល្លារ។
២) ព្យុះ ហាវ៉ី (Harvey) កើតឡើងនៅឆ្នាំ២០១៧ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ថវិកាប្រមាណ ៧០ពាន់ ទៅ ១០៨ពាន់លានដុល្លារ។
៣) ព្យុះ ស៊ែនឌី (Sandy) កើតឡើងនៅឆ្នាំ២០១២ និងបានបំផ្លាញអាមេរិកអស់ ៧០,២ពាន់លានដុល្លារ។
៤) ព្យុះ អ៊ែនឌ្រូ (Andrew) កើតឡើងនៅឆ្នាំ១៩៩២ និងបានបំផ្លិចបំផ្លាញអាមេរិក អស់ ៤៧,៨ពាន់លានដុល្លារ។
៥) ព្យុះ អ៊ីកេ (Ike) កើតឡើងនៅឆ្នាំ២០០៨ និងបានបំផ្លិចបំផ្លាញអាមេរិក អស់ ៣៤,៨ពាន់លានដុល្លារ។
៦) ព្យុះ អាយវែន (Ivan) កើតឡើងនៅឆ្នាំ២០០៤ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ ២៧,១ពាន់លានដុល្លារ។
៧) ព្យុះ វីលម៉ា (Wilma) កើតឡើងនៅឆ្នាំ២០០៥ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ ២៤,៣ពាន់លានដុល្លារ។
៨) ព្យុះ រីតា (Rita) កើតឡើងនៅឆ្នាំ២០០៥ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ ២៣,៧ពាន់លានដុល្លារ។
៩) ព្យុះ ឆាលី (Charley) កើតឡើងនៅឆ្នាំ២០០៤ និងបានបំផ្លិចបំផ្លាញអាមេរិកអស់ ២១,១ពាន់លានដុល្លារ។
១០) ព្យុះ ហ៊ូហ្គោ (Hugo) កើតឡើងនៅឆ្នាំ១៩៨៩ និងបានបំផ្លិចបំផ្លាញអាមេរិក អស់ ១៨,២ពាន់លានដុល្លារ៕