ប៉ូលិសបានចាប់ខ្លួនលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB ដែលកំពុងល្បីក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា “ពិតជាមានការចាប់ខ្លួនលោក សុវណ្ណរិទ្ធី ពិតប្រាកដមែន។ ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥”។ លោកបន្តថា មកដល់ពេលនេះ លោក សុវណ្ណរិទ្ធី កំពុងឋិតក្នុងការសាកសួរ នៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ៕ SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ