លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ (Suga Yoshihide) និងជាដៃស្តាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe បានជាប់ឆ្នោតជាមេដឹកនាំថ្មី របស់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។យោងតាមលទ្ធផលនៃការបោះឆ្នោត នៅក្នុងគណបក្ស LDP លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ (Suga Yoshihide) ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៣៧៧សំឡេង ខណៈអតីតអគ្គលេខាធិការ LDP លោក Ishiba Shiger ទទួលបាន ៦៨សំឡេង និង ប្រធានគោលនយោបាយ LDP លោក Kishida Fumio ទទួលបាន ៨៩សំឡេង។ដូច្នេះហើយ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ (Suga Yoshihide) ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) អាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន យោងតាមការបោះឆ្នោតនៅថ្ងៃពុធ ដោយសារតែគណបក្សកាន់អំណាចមួយនេះ មានសំឡេងភាគច្រើននៅក្នុងសភា៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ