រដ្ឋបាលរាជធានីភ្នំពេញ សោកស្តាយចំពោះកម្មករក្រុមហ៊ុន ស៊ីន ទ្រី មិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង
រដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះទង្វើកម្មករនិយោជិករបស់ក្រុមហ៊ុន ស៊ីន ទ្រី មួយចំនួន ដែលមិនបានគោរពតាមកិច្ចព្រមព្រៀង ដូចដែលមានចែងនៅក្នុងកំណត់ហេតុអង្គប្រជុំ កាលពីថ្ងៃទី៧ ខែតុលា រវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយសហជីព និងតំណាងកម្មករនិយោជិកក្រុមហ៊ុន ស៊ីន ទ្រី ដែលកំពុងធ្វើកូដកម្ម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ នេះ។
ការសម្តែងការសោកស្តាយរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងក្រោយកម្មករនិយោជិករបស់ក្រុមហ៊ុន ស៊ីន ទញរី ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀង ដែលបង្កអោយមានសំរាមនៅតែមានការកកស្ទះ តាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្ត និងកំពុងចាត់វិធានការដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ អោយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕