ក្រឡាប់រថយន្តដឹកកម្មកររោងចក្រ បណ្តាលឲ្យកម្មការិនីកាត់ដេររោងចក្រជាច្រើននាក់រងរបួសធ្ងន់ស្រាល
4 ឆ្នាំ មុន
រថយន្ដដឹកកម្មកររោចក្រ ទៅធ្វើការមួយគ្រឿង បានក្រឡាប់ផ្ងារជើងចូលក្នុងដីស្រែពេលធ្វើដំណើរ តាមផ្លូវ នៅភូមិត្រពាំងក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲកម្មាករ កម្មាការិនីជាច្រើននាក់រងរបួសធ្ងន់ស្រាល នាវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១នេះ។
នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បណ្ដាល ឱ្យ មានកម្មករ ជាច្រើនបាន ងរបួសធ្ងន់ស្រាល និង ត្រូវ បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យជាបន្តបន្ទាប់។ ខណៈពេលនេះថ្នាក់ដឹកនាំខេត្តតាកែវដែលដឹកនាំដោយឯកឧត្តម អ៊ូច ភា រួមជាមួយក្រុមការងារបាន និងកំពុងចុះទៅពិនិត្យ និងសួរសុខទុកដល់កម្មកររោងចក្រដែលរងរបួស នៅមន្ទីរពេទ្យ៕