បន្ទាប់ពីឃើញប្រជាពលរដ្ឋរើសយកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលពួកគាត់ភ្ជួរដីឃើញហើយយកមកលំនៅដ្ឋានដាក់តាំងនៅក្បែផ្ទះដោយមិនខ្លាចគ្រោះថ្នាក់អ្វីទាំងអស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានសម្ដែងការហួសចិត្ត និងបានបង្ហោះសារឲ្យមហាជនបានដឹងផងដែរ។

បើយោងតាមហ្វេសប៊ុកផេក លោក HENG Ratana អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានបង្ហោះសារនិងរូបភាពគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពី១៥ម៉ោងមុន ភ្ជាប់ជាមួយនឹងសំណេរថា «ហួសវាថានឹងថ្លែងហ្នងលោកព្រះ! ប្រមូលគ្រាប់មីននិងគ្រាប់សំណល់ផ្ទុះពីសង្គ្រាម ដោយប្រមូលពីក្នុងព្រៃមកទុកក្បែរកាំជណ្តើរ កុំឱ្យពិបាកមើលមិនឃើញឬស្អី? បើថាចាស់ៗអាចអាងខ្លួនមានជំនាញតាំងពីចូលទាហានបម្រើកងទ័ពឯណោះ! ប៉ុន្តែកុមារាកុមារីនិងអ្នកភូមិខ្លះអាចប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ! ក្រុមជំនាញស៊ីម៉ាក់ និងកម្លាំងប៉ូលិសចាត់ការនៅថ្ងៃទី០៨ ខែកក្កដា ២០២០!។

លោក ហេង រតនា ក៏បានបានសរសេរបន្ថែមថា ឃើញលោកសង្ឃហៅមន្ដ្រីស៊ីម៉ាក់ចូលវត្តស្មានថា ហៅទៅស្រោចទឹកឲ្យ មានស្អីនាំទៅចង្អុលប្រាប់គំនរគ្រាប់មីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ ដោយព្រះសង្ឃថា អាត្មាសំអាតដីវត្តផង ជួបគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ប្រមូលទុកជូនបងៗស៊ីម៉ាក់ហ្មងទៅ។

មន្ត្រីស៊ីម៉ាក់ថា ព្រះអង្គកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ!ព្រះសង្ឃ៖ អាត្មាមានប៉ះពាល់ឯណា អាត្មាកាន់អោបវាត្រឹមត្រូវណាស់ យកមកគរទុកមួយកន្លែងនេះ!មន្ត្រីស៊ីម៉ាក់ ៖ ឈប់បាន !ឈប់ទៅព្រះអង្គ! ប្រយ័ត្នសុគតមុនអាយុ!ព្រះសង្ឃ៖ អាត្មាយល់ហើយ ឈប់ក៏បាន »៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ