ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ និងអង្គការជំនួយរបស់ប្រជាជនណ័រវេស្ស (NPA) នឹងរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការ គម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា» រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់។
គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន ២,១០០,០០០ ដុល្លារអាមេរិក ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ អនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយព្យរួមមាន គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបាន តាមគោលនយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមីនឆ្នាំ ២០២៥EB