អ្នកភូមិខ្លះបានដោះមីនដោយខ្លួនឯង និងពេលខ្លះជួលអ្នកភូមិដទៃដែលជាអតីតៈកងកំលាំងប្រដាប់អាវុធធ្វើការបោសសំអាតមីនជាការស៊ីឈ្នួលដោះមីណ! ដែលទង្វើនេះគ្រោះថ្នាក់ណាស់ ទី១ដោយខ្វះសំភារះបច្ចេកទេសនិងជំនាញបច្ចេកទេសត្រឹមត្រូវ ទី២ខ្វះនីតិវិធីគ្រប់គ្រងត្រួតពិនិត្យប្រកបដោយសុវត្ថិភាព ទី៣ ខុសច្បាប់តែម្តង ដោយសារត្រូវយកគ្រាប់មីននិងជាតិផ្ទុះទៅរក្សាទុកនៅឯណា....។
សំខាន់ជាងនេះ ការដោះមីនបែបនេះគឺគ្រោះថ្នាក់អ្នកធ្វើផង និងប្រើប្រាស់ដីផងដែរ ព្រោះថាក្រោយជួលដោះមីនបែបនេះរួច យល់ថាដីនោះមានសុវត្ថិភាពហើយ តែធាតុពិតមិនដូចនេះទេ ព្រោះខ្វះសំភារៈបច្ចេកទេសនិងបច្ចេកទេសគឺដីនោះអាចមិនទាន់អស់គ្រាប់មីនទេ។
ស៊ីម៉ាក់អំពាវនាវប្រជាពលរដ្ឋមានដីធ្លីក្នុងតំបន់មានគ្រាប់មីន សូមសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្នើសុំបោសសំអាតមីនដោយឥតគិតថ្លៃ ចៀសវាងដាច់ខ្លួនក្នុងការប្រថុយប្រថានបោសសំអាតគ្រាប់មីនដោយខ្លួនឯង ឬជួលអ្នកដោះមីនដែលគ្មានវិជ្ជាជីវៈ ដោះមីន៕SP