អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាសបានឱ្យដឹងថាមនុស្សយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ត្រូវចំផ្ទះជាច្រើនខ្នងនៅឯជំរំជនភៀសខ្លួនមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារខាងលើបានបំផ្លាញផ្ទះជាច្រើនខ្នង នៅក្នុងជំរំជនភៀសខ្លួន Al-Maghazi ស្ថិតនៅភាគខាងកណ្ដាល នៃដែនដីប៉ាឡេស្ទីន។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qudra ក៏បានបង្ហាញការព្រួយបារម្ភផងដែរថាចំនួនអ្នកស្លាប់អាចនឹង កើនឡើង ដោយសារតែមានជនជាតិប៉ាឡេស្ទីនច្រើនគ្រួសាររស់នៅក្នុងជំរំជនភៀសខ្លួននេះ។ 

 

គួរបញ្ជាក់ថា ខាងយោធាអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សានោះទេ ដោយគ្រាន់តែ និយាយយ៉ាងខ្លីថាកងទ័ពអ៉ីស្រាអែលកំពុងពិនិត្យលើសេចក្ដីរាយការណ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ