លោកប្រធានាធិបតី Donald Trump អាចនឹងចេញបទបញ្ជាប្រតិបត្តិមួយដើម្បីលុបចោលនាយកដ្ឋានអប់រំអាមរិក
អាមេរិក៖ លោកប្រធានាធិបតី Donald Trump ត្រូវបានគេរំពឹងថានឹងចេញបទបញ្ជាប្រតិបត្តិមួយសំដៅលើគោលដៅ លុបចោលក្រសួងអប់រំសហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal កាលពីថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥។
កាសែតនេះបាននិយាយថា នៅក្នុងសប្តាហ៍នេះ គោលបំណងសំខាន់នៃបញ្ជា គឺមានទិសដៅលប់បំបាត់នាយកដ្ឋានអប់រំរបស់សហរដ្ឋអាមេរិកចោល។
លោកស្រី Linda McMahon រដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានអប់រំនេះ ហើយទើបបានស្បថចូលកាន់តដំណែងថ្មីៗនេះ និយាយថា បទបញ្ជាប្រតិបត្តិការរបស់លោកប្រធានាធិបតីតម្រូវឱ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីជួយសម្រួលដល់ការបិទនាយកដ្ឋានអប់រំ។ហើយដំណើរការ នៃប្រតិបត្តិការនេះ គឺផ្អែកលើវិសាលភាពអតិបរិមាសមស្រប និងអនុញ្ញាតដោយច្បាប់ លើសពីនេះ គម្រោងនៃការចំណាយដទៃទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារអាមេរិក ក៏ប្រហែលនឹងត្រូវលុបចោលផងដែរ។
កាសែត Wall Street Journal បានរាយការណ៍ថា សម្រាប់នាយកដ្ឋានអប់រំនេះ មានបុគ្គលិកប្រហែល ៤,៥០០ នាក់ កំពុងបម្រើការនៅក្នុងនាយកដ្ឋាន ហើយនាយកដ្ឋាននេះគឺជាទីភ្នាក់ងារកម្រិតគណៈរដ្ឋមន្ត្រីតូចបំផុតមួយ។ជាការឆ្លើយតប លោកស្រីនិយាយថា ដើម្បីលើកទឹកចិត្តបុគ្គលិក រដ្ឋបាលលោកត្រាំនឹងផ្តល់លុយក្នុងទំហំប្រាក់ចំនួន ២៥,០០០ ដុល្លារសម្រាប់ការចាកចេញរបស់ពួកគេ ឬក៏ជាការចូលនិវត្តន៍នៅល្ងាចថ្ងៃចន្ទនេះ មុនពេលការកាត់បន្ថយកម្លាំងពលកម្ម មកដល់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង