កូរ៉េខាងត្បូង ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak បានទទួលការលើកលែងទោ​សពី​ប្រធានាធិបតី ដោយកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ របស់គាត់ពីបទពុករលួយ​។នេះបើតា​មការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Seok-yeol បានចេញការលើកលែងទោសដល់លោក Lee កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការលើកលែងទោសដ៏ធំ ដែលជារឿងធម្មតា​នៅក្នុងប្រទេ​សអាស៊ី​បូព៌ាជុំវិញថ្ងៃបុណ្យជាតិ។

 រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក Han Dong-hoon បានប្រាប់អ្នកយកព័ត៌មានថា ប្រធានា​ធិបតីកូរ៉េខាងត្បូង Yoon Seok-yeol បានធ្វើ​ការលើកលែងទោសដល់មនុស្សជាង ១៣០០នាក់ ដើម្បីជំរុញ "ឯកភា​ពជាតិ តាមរយៈការផ្សះផ្សាជាតិ ការអត់ឱន និងការពិចារណា"។

ក្នុងនោះមានអតីតឥស្សរជនខ្ពស់ផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងការលើកលែងទោសរួមមាន Kim Kyoung-soo អតីត​អភិបាលខេត្ត និង Choi Kyoung-hwan អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា លោក Lee ដែលបានបម្រើការជាការប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ និង ២០១៣ ត្រូវបាន​កាត់ទោសពីបទស៊ីសំណូក និងកេងបន្លំក្នុងឆ្នាំ ២០១៨៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ