សាលាបឋមសិក្សាវត្តបូព៌ ក្លាយជាសាលាទី១នៅកម្ពុជា ដែលផ្លាស់ប្តូរពេលវេលាសិក្សាដោយសារអាកាសធាតុក្តៅខ្លាំង
សៀមរាប៖គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងកូនៗសិស្សានុសិស្សទាំងអស់ “ ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ “។
នេះបើតាមសេចក្តីជូនដំណឹងរបស់ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ដោយសាលាបានបញ្ជាក់ថា ដោយសង្កេតឃើញថាមួយរយៈនេះអាកាសធាតុមានរលកកំដៅខ្លាំង គណៈ គ្រប់គ្រងសាលាបានសម្រេចចិត្ត និងអនុញ្ញាតកំណត់ពេលចេញ និងចូលរៀនរបស់កូនៗសិស្សានុសិស្សទាំងអស់ មួយរយៈដូចតទៅៈ
សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះម៉ោង ១០:៣០នាទីដោយឡែក សិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង ០១:៣០នាទីកម្មវិធី និងកាលវិភាគនេះសាលាចាប់អនុវត្តពី ថ្ងៃចន្ទទី២៩ ខែមេសានេះតទៅ
ក្នុងនោះគណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌បានបញ្ជាក់ៈ បើមានការប្រែប្រួលយ៉ាងណានោះ សាលានឹងជូនដំណឹងសាជាថ្មី។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកផងដែរ ពីការថែរក្សាសុខភាព ក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសកម្ពុជា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធ ការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិន ស្អាត និងចំណីអាហារពុំមានសុវត្ថិភាព៕