ខេត្តសៀមរាប៖ សម្រាប់ថ្ងៃឱសានវាទដែលអាជ្ញាធរខេត្តសៀមរាបដាក់ជូនទៅក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅត្រឹមម៉ោង២៤៖០០នាទីថ្ងៃទី៣០ ខែសីហាម្សិ​លមិ​ញនេះគឺបានផុតហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នេះ អាជ្ញាធរនៅ​មិនទាន់បា​នប្រើ​វិធា​ន​​ការក្តៅនៅឡើយនោះទេ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះអាជ្ញាធ​​រកំពុងព​ង្រាយកម្លាំង ដើម្បីបិ​ទមិន​ឱ្យ​ប្រជាពលរដ្ឋពី ក្រៅចូលមកតំបន់នេះទៀត ហើ​យអាជ្ញាធរក៏បានអំពាវនាវឱ្យប្រជា​ពលរដ្ឋដែល​កំពុងស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា ចេញទៅផ្ទះវិញ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារថា ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅក្នុងកន្លែងនោះ ទី១ សុខុមាលភាព ប៉ះពាល់និងបាត់បង់ការងារ កុមារមិនបានទៅរៀន ហើយបងប្អូនដែលមកទីនេះ អ្នកខ្លះលះបង់ទ្រព្យសម្បត្តិផងដែរ។

 

លោកបន្តថា អាជ្ញាធរតែងតែគិតគូរពីប្រជាពលរដ្ឋ ដូចនេះការប្រមូលផ្តុំប្រជា​ពលរដ្ឋឱ្យម​កស្នាក់នៅ​ចម្កា​រ​លោក ខឹម វាសនា ដើម្បីគេចផុតពីទឹកជំនន់នេះអាជ្ញាធរមិនអាចទទួលយកបានទេ នូវទង្វើរបស់លោក ខឹម វាសនា ដែលធ្វើឱ្យប៉ះពាល់ជីវភាព សុខភាព របស់ប្រជាពលរដ្ឋយើងមិនថាសមាជិករបស់គ​ណ​បក្ស​LDP បងប្អូនមកពីកូរ៉េ មកពីជប៉ុន គឺសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរទាំងអស់។

អភិបាលខេត្តសៀមរាបរូបនេះ បន្តទៀតថា នៅថ្ងៃនេះ យើងកំពុងតែឱ្យលោកប្រធា​ន​LDPរំ​សាយ​ទាំង​ស្រុងតែម្តង ហើយជា​វិធា​នការរដ្ឋបាលរបស់អាជ្ញាធរ គឺឱ្យប្រជាពលរដ្ឋដែលស្នាក់នៅ​ក្នុ​ងចម្ការនេះ ស្ម័គ្រ​ចិ​ត្តចេញ ដោយអាជ្ញាធរបានរៀបចំរថយន្តសម្រាប់ដឹកអ្នកដែលមិនមានម​ធ្យោបាយជិះទៅស្រុក​កំណើតវិញ និងមានការពិនិត្យសុខភាពជូនពួកគាត់ផងដែរ ដើម្បីឱ្យពួកគាត់អាចចូលធ្វើការងារ និងកុមារបានរៀនសូត្រវិញ។

 

លោក បានបញ្ជាក់ថា ពេលនេះកងកម្លាំងបានពង្រាយរួចហើយ រថយន្តកងទ័ព និងរថយន្តពេ​ទ្យជាច្រើ​នគ្រឿង ក៏បានបញ្ជូនមកដល់អស់ហើយដែរ ដោយអាជ្ញាធរកំពុងតែធ្វើការផ្សព្វ​ផ្សាយទៅបងប្អូនដែ​ល​ស្នា​ក់​នៅក្នុងចម្ការឱ្យបានយល់ និងឱ្យបងប្អូនចេញមក គឺមានរថយន្តចាំទទួល។ ប៉ុន្តែការដាក់កម្លាំងសមត្ថកិច្ចមក​ច្រើននេះ មិនទាន់មានការប៉ះទង្គិចគ្នាជាមួយសមាជិកLDPនោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ