ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវតែមានមន្ដ្រីព័ត៌មានរបស់ខ្លួនឱ្យជាប់ជាប្រចាំ ដើម្បីផ្ដល់បទសម្ភាន៍ជាមួយអ្នកសារព័ត៌មាន។

ក្នុងកិច្ចចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» រៀបចំឡើងដោយ ក្រសួងមហាផ្ទៃ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា ប្រធានស្ថាប័ននីមួយ ត្រូវមានកិច្ចការងារជាច្រើន ដូច្នេះ មានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

លោក បញ្ជាក់ថា «សូមមេត្តា គឺត្រូវតែរៀបចំគ្រប់ស្ថាប័ន្ធទាំងអស់ គឺត្រូវតែមានមន្ដ្រីព័ត៌មាន ហើយកន្លងមកនេះ នៅតាមខេត្តគឺយកអភិបាលរងខេត្ត កាលពីមុនយើងឱ្យតែមន្ទីរព័ត៌មាន ប៉ុន្ដែក្រោយមកដល់អភិបាលរងខេត្តវិញ»

ជាមួយគ្នានេះ លោក រដ្ឋមន្ដ្រីក្រសួង ក៏បានណែនាំដល់បណ្តាអ្នកនាំពាក្យមកពីបណ្តាក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយនៅរឿងដែលកើតឡើងពិតជាក់ស្តែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់គ្រប់ក្រសួង-ស្ថានប័ន ត្រូវធ្វើការបកស្រាយស្របតាមវិជ្ជាជីវៈជាមួយអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» ដែលនឹងប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ៕EB

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ