ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវរកក្រុមស្រ្តីជើងខ្លាំង វាយទាត់ធាក់យ៉ាងព្រៃផ្សៃ លើស្រ្តីម្នាក់
1 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រោយឃើញព័ត៌មានមានការចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក អំពីហិង្សាមួយកើតឡើងលើស្រ្តីម្នាក់ដែលបង្កឡើងដោយក្រុមស្រ្តីមួយទៀត កាលពីរាត្រីថ្ងៃ២០ កញ្ញាភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់មួយលើករណីនេះដើម្បីមានវិធានការតាមផ្លូវច្បាប់។
តាមរយៈផេករបស់ ស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតនោះ គឺកំពុងដេកដួលក្នុងបន្ទប់ ។
ជាមួយនោះដែរ លោកស្នងការ ក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ លោកស្នងការ បានបញ្ជាក់ច្បាស់ថា ករណីនេះដោយមិនអាចលើកលែងបានទេ៕EB