រូបភាពផ្កាយរណបបង្ហាញពីការបំផ្លិចបំផ្លាញក្នុងតំបន់ Jindayris ក្រោយមានគ្រោះរញ្ជួយដីនៅប្រទេសតួកគី
តួកគី៖រូបភាពផ្កាយរណបនៃទីក្រុងតូចមួយនៅភាគពាយ័ព្យប្រទេសស៊ីរីបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយការរញ្ជួយដីកាលពីសប្តាហ៍មុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានក្រុម White Helmets ដែលបាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមប្រឆាំងបានពណ៌នាស្ថានភាពនៅក្នុងតំបន់ Jindayris ថាជាមហន្តរាយ គួរឱ្យភ័យខ្លាច" និង "ការបំផ្លិចបំផ្លាញគ្រប់ទីកន្លែង" ។
អគារប្រហែល ២០០ ត្រូវបានបំផ្លាញទាំងស្រុងដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ ដែលបានវាយប្រហារនៅជិតភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ប្រធានក្រុមរូបនេះបាននិយាយថា សាកសពចំនួន ៥១៧ ត្រូវបានទាញចេញពីគំនរបាក់បែកនៅទីនោះ ក្នុងនោះមានអ្នករបួសចំនួន ជិ៩០០នាក់ផ្សេងទៀតត្រូវបានរកឃើញនៅរស់។
សូមបញ្ជាក់ថា ការស្លាប់ស្ទើរតែមួយភាគបួននៃចំនួនសរុបនៃពលរដ្ឋក្នុងតំបន់នោះសរុប ហើយដែល៩០% នៃចំនួនប្រជាជន ៤.៦ លាននាក់ត្រូវការជំនួយមនុស្សធម៌ ៕