អាមេរិក ៖អាមេរិក បានបាញ់ទម្លាក់វត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយផ្សេងទៀតនៅលើទឹកដីរបស់ខ្លួន ដែលនេះជាឧប្បត្តិហេតុលើកទីបួនហើយក្នុងខែកុម្ភៈ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យបាញ់ទម្លាក់វត្ថុនេះ ខណៈវាហោះនៅក្បែរបឹង Huron ជិតព្រំដែនប្រទេសកាណាដា។ទីក្រុងវ៉ាស៊ីនតោន មានការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងពីយោធារបស់ខ្លួនបានកម្ទេចបាឡុងចិន កាលពីថ្ងៃទី៤ខែកុម្ភៈ។បាឡុងនោះ ត្រូវបានតាមដានទូទាំងទ្វីបអាមេរិក មុនពេលបាញ់ទម្លាក់នៅឆ្នេរនៃរដ្ឋ South Carolina។
ក្រុមមន្ត្រី បានស្រង់យកបំណែករបស់បាឡុងចេញពីមហាសមុទ្រ ហើយនិយាយថា បាឡុងនោះមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលចារកម្ម។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបដិសេធថា បាឡុងមិនមែនត្រូវបានប្រើសម្រាប់យកការណ៍ទេ ហើយនិយាយថា វាជាឧបករណ៍ត្រួតពិនិត្យអាកាសធាតុដែលហោះវង្វេងផ្លូវ។
ចាប់តាំងពីឧបទ្ទវហេតុដំបូងនោះមក យន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់វត្ថុដែលមានរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀតក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង