បរទេស៖ មន្ត្រីកំពូលរបស់ NASA បានលើកឡើងថា ឆាប់ៗនេះ យើងប្រហែលជាមានអចលនទ្រព្យបន្ថែមទៀតដើម្បីប្រើប្រាស់នៅលើព្រះចន្ទ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២។

អ្នកគ្រប់គ្រងកម្មវិធីលោក Howard Hu ដែលថ្មីៗនេះបានចូលរួមក្នុងបេសកកម្ម Artemis ដោយលោកបានអះអាងថាការរស់នៅលើព្រះច័ន្ទនឹងមាន 'ប្រាកដណាស់' វានឹងអាចកើតឡើងក្នុងទសវត្សរ៍នេះ។

លោក Hu បាននិយាយថា "យើងនឹងបញ្ជូនមនុស្សចុះមកលើព្រះចន្ទ ពួកគេនឹងរស់នៅទីនោះ និងធ្វើវិទ្យាសាស្ត្រ"។

សូមបញ្ជាក់ថាកម្មវិធី Artemis របស់ NASA ដែលមានគោលបំណងបង្កើតមូលដ្ឋាននៅលើឋានព្រះចន្ទ ដែលអាចផ្ទុកអវកាសយានិកជាអចិន្ត្រៃយ៍ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្នុងក្ដីសង្ឃឹមថាថ្ងៃណាមួយនឹងត្រួសត្រាយផ្លូវទៅកាន់ភពអង្គារបន្ថែមទៀត។ បន្ទាប់ពីបានហោះព័ទ្ធជុំវិញព្រះចន្ទរួចហើយ យានខេបសុល Orionត្រូវបានគេរំពឹងថា នឹងត្រលប់មកកាន់ផែនដីវិញហើយទម្លាក់ខ្លូននៅលើមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១១ ខែធ្នូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ