អ៊ីស្រាអែល៖ យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ និងរាប់សិបនាក់បា​នរងរបួសនៅក្នុ​ងការ​វាយប្រហារលើមន្ទីរពេទ្យមួយនៅភាគខាងជើងហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃច័ន្ទ ។​នេះបើយោងតា​មបុគ្គ​លិកមន្ទីរពេទ្យពីរនា​ក់ និងក្រសួងសុខាភិបាល តំបន់ហ្គាហ្សា ដែលបានស្តីបន្ទោសអ៊ីស្រាអែលចំពោះកា​រវាយ​ប្រហារនេះ។

ក្នុងនោះយោងតាមគិលានុបដ្ឋាយិកា និងអ្នកគ្រប់គ្រងមន្ទីរពេទ្យម្នាក់បាននិយាយថា នៅម៉ោងប្រហែល 2 :30 នាទីព្រឹក បន្ទាប់ពីរថក្រោះអ៊ីស្រាអែលបានបាញ់ផ្លោង និងការបាញ់កាំភ្លើងជាបន្តបន្ទាប់។

 

លោក Michael Ryan  នាយកប្រតិបត្តិអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ​មន្ទី​រពេទ្យចំនួនជិត៤០ ប្រចាំតំបន់ហ្គាហ្សា មិនមុខងារគ្រប់គ្រាន់ដើម្បីព្យាបាលករណីរបួសធ្ងន់ធ្ងរ ឬធ្វើ​ការវះកាត់នោះទេ ទោះបីជាចំនួនមនុស្សដែលត្រូវការការព្យាបាលបន្ទាន់កំ​ពុងកើនឡើងជា​រៀងរាល់ថ្ងៃ ក្នុងចំណោមប្រជាជនសរុបចំនួន ២.២លាននាក់ក៏ដោយ។

លោក Michael Ryan ក្នុងវីដេអូសង្ខេបមួយថា មន្ទីរពេទ្យភាគច្រើនត្រូវបានបិទទាំងស្រុង ជាពិសេស​នៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានផ្តោតការវាយលុក ក្នុងចំណោ​មកន្លែ​ងពេទ្យទាំង ១១នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប មាន៤ មិនដំណោះការសោះតែម្តង ។លោកបានមានប្រសាសន៍ថា "ទំហំនៃការរងរបួសកាន់តែធំ តម្រូវការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងគ្មា​នសុវត្ថិភាព គឺជាភាពតានតឹងដ៏ធំមួយសម្រាប់សហគមន៍អង្គការសហប្រជាជាតិ និងសហគមន៍ NGO ដើម្បីបម្រើប្រជាជន" ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ