បរទេស៖ ប្រទេសអាហ្វ្រិកខាងត្បូង នឹងបញ្ជូនកងទ័ពចំនួន ២.៩០០ នាក់ ដែលជាផ្នែកមួយនៃការរួមចំណែករបស់ខ្លួនដល់សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលត្រូវបានដាក់ពង្រាយដើម្បីដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ការដាក់ពង្រាយរយៈពេលមួយឆ្នាំនេះ នឹងគ្របដណ្តប់រយៈពេលចន្លោះពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយនឹងត្រូវចំណាយអស់ប្រហែល ២ ពាន់លានរ៉ង់ (១០៥,៧៥ លានដុល្លារ)។

សហគមន៍ SADC ដែលមានសមាជិក ១៦ រដ្ឋមួយនេះបានអនុម័តបេសកកម្មភាគខាងកើតរបស់កុងហ្គោកាលពីខែឧសភាឆ្នាំមុន ដើម្បីជួយកុងហ្គោ ដែលជាអ្នកផ្គត់ផ្គង់រ៉ែដែកកូបាល កំពូលរបស់ពិភពលោក និងជាអ្នកផលិតទង់ដែងកំពូលរបស់ទ្វីបអាហ្រ្វិក ដោះស្រាយអស្ថិរភាព និងសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ភាគខាងកើតដែលនៅសេសសល់របស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ