ជប៉ុន៖មនុស្ស០៤នាក់ស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះអាផាតមិនមួយ ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យកន្លងទៅ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានAFPនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

សាកសពបួននាក់ត្រូវបានរកឃើញ បន្ទាប់ពីអាជ្ញាធរបានពន្លត់អគ្គីភ័យរួចរាល់ ហើយមនុស្ស ០៤នាក់ទៀតដែលមានអាយុចន្លោះពី ៤០ទៅ ៧០ឆ្នាំរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចជប៉ុនបានឲ្យដឹងនៅអាទិត្យម្សិលមិញថា គ្រោះអគ្គីភ័យនៅក្នុងផ្ទះអាផាតមិនមួយ ដែលមានកម្ពស់បីជាន់ក្នុងទីក្រុង Kobe ភាគខាងលិចប្រទេសជប៉ុន បានសម្លាប់មនុស្ស ០៤នាក់ និង ០៤នាក់ទៀតរងរបួសធ្ងន់ធ្ងរ។នាយកដ្ឋានពន្លត់អគ្គីភ័យត្រូវបានជូនដំណឹងអំពីអគ្គីភ័យ ដោយការហៅសង្គ្រោះ បន្ទាន់នៅម៉ោងប្រហែល ១៖៣០អាត្រាត (ម៉ោងក្នុងតំបន់) ។


ទោះយ៉ាងណា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ