អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្ដាតដំណាក់កាល ចុងក្រោយ
អាមេរិក៖ អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្ដាតកម្រិតធ្ងន់ធ្ងរ ដែលបានរាលដាលដល់សរីរាង្គឆ្អឹងរបស់គាត់។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់គាត់។
យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថា លោក បៃដិន ដែលបច្ចុប្បន្នមានវ័យ ៨២ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញជំងឺមហារីកនេះ កាលពីថ្ងៃទី ១៦ ខែ ឧសភា ហើយក្រុមគ្រួសាររបស់លោកពេលនេះ កំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ។
លោកវេជ្ជបណ្ឌិត Herbert Lepor ជំនាញផ្នែក urologist នៅស្ថាប័ន NYU Langone បានអះអាងថា ករណីជំងឺរបស់លោកបៃដិន គឺពិតជាមានហានិភ័យខ្ពស់ណាស់ ប៉ុន្ដែ មានបុរសជាច្រើន អាចនៅបន្ដរស់បាន ៥ ទៅ១០ ឆ្នាំ ឬលើសពីនេះ បើទោះបីជាមានជំងឺមហារីកក្រពេញប្រូស្ដាតមេតាទិកក៏ដោយ។
ប៉ុន្ដែ លោក វេជ្ជបណ្ឌិត Chris George ប្រធានផ្នែកវេជ្ជសាស្រ្តនៃកម្មវិធីជំងឺមហារីកសម្រាប់បណ្តាញសុខភាពទិសភាគពាយ័ព្យ បានអះអាងថា មហារីកក្រពេញប្រូស្ដាត មិនអាចព្យាបាលបានទេ នៅពេលដែលវារាលដាលដល់ឆ្អឹងទៅហើយនោះ ប៉ុន្ដែ គេមានវិធីព្យាបាល ដែលអាចគ្រប់គ្រងវាកុំឱ្យរីករាលដាលលឿនរហ័សបាន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង