វេណេស៊ុយអេឡា៖អគ្គរដ្ឋអាជ្ញាររបស់ប្រទេសវេណេស៊ុយអេឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថាមនុស្ស ៥៣៣ នាក់ដែលត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការតវ៉ាក្រោយការបោះឆ្នោតកាលពីខែកក្កដាត្រូវបានដោះលែង។

រដ្ឋាភិបាលរបស់ប្រទេសវេណេហ្ស៊ុយអេឡាបាននិយាយថា មនុស្សជាង ២០០០ នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការតវ៉ាលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា ដែលប្រធានាធិបតី លោក Nicolas Maduro ត្រូវបានប្រកាសថាជាអ្នកឈ្នះដោយអាជ្ញាធរបោះឆ្នោត។

អាជ្ញាធររៀបចំការបោះឆ្នោត និងតុលាការកំពូលរបស់ប្រទេសបាននិយាយថា ប្រធានាធិបតី Nicolas Maduro បានឈ្នះអាណត្តិទី 3 ដោយមិនបញ្ចេញនូវចំនួនសន្លឹកឆ្នោតដែលមានចំនួនសរុប ឡើយបើទោះបីជាមានការស្នើសុំពីអន្តរជាតិឱ្យធ្វើដូច្នេះក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអគ្គមេធាវីបាននិយាយថា អ្នកតវ៉ាការបោះឆ្នោតចំនួន ៣២៨នាក់ត្រូវបានដោះលែង រួមមាន១០៣នាក់ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុន និង ២២៥នាក់ត្រូវបានដោះលែងកាលពីខែវិច្ឆិកា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ