គ្រូបង្រៀននៅប្រទេសវេណេហ្ស៊ូអ៊ីឡា ធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីទាមទារប្រាក់បៀវត្សរ៍ ខណៈអត្រាអតិផរណាហក់ឡើងខ្លាំង
វេណេហ្ស៊ូអ៊ីឡា៖ គ្រូបង្រៀននៅប្រទេសវេណេហ្ស៊ូអ៊ីឡា បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវ ក្នុងរ ដ្ឋធា នី ការ៉ាកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីទាមទារប្រាក់បៀវត្សរ៍ឱ្យកាន់តែប្រសើរឡើង ខណៈ ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro កំពុងប្រឈមមុខនឹងបញ្ហាប្រយុទ្ធប្រឆាំង នឹង អតិផរណានៅក្នុងប្រទេស។
ក្រុមអ្នកតវ៉ាជាគ្រូបង្រៀនជាច្រើននាក់នាំគ្នាកាន់ស្លាកសញ្ញា បដាពាក្យស្លោក ដោយបាននាំគ្នាដើរ ដង្ហែក្បួនតវ៉ាទៅកាន់អគារក្រសួងអប់រំ ។
ក្រុមបាតុករបានលើកឡើងថា ប្រាក់ខែរបស់ពួកគេគឺមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំ ថ្ងៃនោះ ទេ និងបានទាមទារដំឡើងប្រាក់ខែបន្ថែមទៀត។ជាមួយគ្នានេះ គេបានប៉ាន់ប្រមាណថា អត្រាអតិផ រណានៅក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា បានហក់ឡើងដល់ ៣០០% កាលពីឆ្នាំមុន នេះបើយោងតាម ការសន្និដ្ឋានដោយក្រុមអ្នកសេដ្ឋកិច្ចក្រៅរដ្ឋាភិបាលដែលគណនាសូចនាករក្រៅពីទិន្នន័យផ្លូវការ .
គួរបញ្ជាក់ផងដែរថា ប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែសម្រាប់គ្រូបង្រៀននៅសាលារដ្ឋក្នុ ងប្រទេ សវេណេហ្ស៊ូអ៊ីឡា ទទួលបានប្រហែលជា ១០ដុល្លារតែប៉ុណ្ណោះ ខណៈដែលសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ អាចរកបានចន្លោះពី ៦០ដុល្លារ ទៅ ៨០ដុល្លារអាម៉េរិក ៕