វ៉េណេហ្ស៊ូអ៊ីឡា៖ ក្នុងអំឡុងថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល ប្រធានាធិបតីវ៉េណេហ្ស៊ូអ៊ីឡា លោក Nicolas Maduroមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសវ៉េណេហ្ស៊ូអ៊ីឡាបានកើនឡើងជាង ៥% ក្នុងឆ្នាំ ២០២៣ ហើយកំណើនសេដ្ឋកិច្ចវ៉េណេហ្ស៊ូអ៊ីឡានឹងឈានដល់ ៨% នៅឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា យោងតាមធនាគារកណ្តាលរបស់ប្រទេសវ៉េណេហ្ស៊ូអ៊ីឡា បានឱ្យដឹងថា អត្រាអតិផរណានៅក្នុងប្រទេសនេះ ស្ថិតនៅចំណុចត្រឹមតែក្រោម ១៩០% ប៉ុណ្ណោះកាលពីឆ្នាំ ២០២៣ ដោយធនាគារកណ្តាលបានកត់សម្គាល់អំពីភាពថមថយនៃអត្រាអតិផរណាពី ២៣៤% កាលពីឆ្នាំ ២០២២ ។


អំឡុងថ្លែងសុន្ទរកថានៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតី Maduroក៏បានរិះគន់ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដោយហៅលោកថា "ជាអ្នកបង្កើតកំហុសដ៏ធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្សង់ទីន" ។ បន្ថែមពីនេះ លោកក៏បានរិះគន់ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboaពាក់ព័ន្ធនឹងជំនួយពីបញ្ជាការភាគខាងត្បូងសហរដ្ឋអាម៉េរិកដើម្បីដោះស្រាយវិបត្តិសន្តិសុខនៅក្នុងប្រទេសអេក្វាឌ័រ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ