ភ្នំពេញ៖ ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មីជូនប្រទេសកម្ពុជា ដែល​គ្រោ​ងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣នេះ។​ថ្លែងក្នុងក្នុងជំនួបពិភាក្សា​ការងាររវាងលោក អ៊ិត សំហេ​ង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២​៣ នៅទីស្ដីក្រសួងការងារ លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូ​តចក្រភ​ពអង់គ្លេសប្រ​​ចាំ​ព្រះរាជាណាចក្រកម្ពុជា អះអាងថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដា​ក់ចេញនូវប្រព័​ន្ធអនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែ​មេសា ឆ្នាំ២០២៣នេះ ហើយភាពខុសគ្នារវាង ប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើ​ច្បាប់​នៃប្រភពដើម។

 

ឯកឧត្តមឯកអគ្គរាជទូតបន្តថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះ​ពន្ធ​ថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS

លោក ឯកអគ្គរាជទូតបន្ថែមថា តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើន ក្នុង​ការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផ​លិតផល កសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមា​ន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។

 

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល (AC) បានបង្កើតឡើ​ង២៣ឆ្នាំមកហើយ ជាយន្តការមួយដែលជោគជ័យ និងឯករាជ្យ។ ប៉ុន្មានឆ្នាំនេះ ទំនាក់ទំនង វិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំ គោរពច្បាប់ការងារកាន់តែល្អ ជម្លោះការងារកាន់តែល្អ ច្រើនជាងមុន។ តាម​​គោលការណ៍របស់រាជរដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យមានការដោះស្រាយ ក្រៅប្រព័ន្ធ តុលាការ។ មិ​​នតែ​ប៉ុ​ណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី​ការ​បង្កើ​តវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងកា​រវិ​និយោ​គរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ភាគីកម្ពុជា និងភាគីចក្រភពអង់គ្លេស បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ លើវិ​​ស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនឈានឡើង សម្រាប់ប្រទេស និងប្រជា​ជនទាំងពីរ។

 

គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានបន្តកើនឡើង ជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេ​សទាំងពីរបានកើនដល់​ជាង ៩៧៧ លានដុល្លារ​អាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩ភាគរយ ធៀបនឹងឆ្នាំ២០២១ ហើ​យទំ​និញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផ​លធ្វើដំ​ណើរ និងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំ​ណល់​ឧស្សាហក​ម្ម សម្រាប់ផលិតចំណីសត្វ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ