ថៃ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachaiកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូថា រាជរដ្ឋាភិបាលមានបំណងបង្កើតការងារថ្មីចំនួន២០លានកន្លែង និងប្រាក់ចំណូលចំនួន ៤ពាន់ពាន់លានបាតឬស្មើនឹងជិត១១៣លានដុល្លារសម្រាប់ប្រជាជនថៃ តាមរយៈគោលនយោបាយលើកកម្ពស់គោលនយោបាយ «អំណាចស្រទន់»។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកក ប៉ុស្តិ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

លោក Phumtham Wechayachai បានលើកឡើងថា ៖«យើងសង្ឃឹមថាអំណាចស្រទន់នឹងដើរតួជាយន្តការសំខាន់មួយក្នុងការបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនថៃ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស»។ លោក ភូមថាំ ដែលមានងារជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានបន្តថា «អំណាចស្រទន់» របស់ថៃដែលត្រូវបានបំផុសគំនិតដោយភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេស ហើយប្រែទៅជាកម្មសិទ្ធិបញ្ញានឹងជួយជំរុញសេដ្ឋកិច្ចជាតិ និងពាណិជ្ជកម្មអន្តរជាតិ ដើម្បីស្រង់ប្រទេសថៃចេញពីរណ្តៅចំណូលមធ្យមកម្រិតមធ្យមទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នាពេលអនាគត។ 

សូមបញ្ជកា់ថា គោលនយោបាយ «គ្រួសារមួយ អំណាចស្រទន់មួយ» របស់រាជរដ្ឋាភិបាល ដែលគ្របដណ្ដប់លើវិស័យសេដ្ឋកិច្ចចំនួន១១ រួមមាន៖ ទេសចរណ៍ កីឡា អាហារ ភាពយន្ត តន្ត្រី សិល្បៈ ការច្នៃម៉ូដ ល្បែង និងការរចនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ