អាមេរិក៖ នាយកដ្ឋាននគរបាលក្រុង Lakeland បានប្រកាសថា ការបាញ់ប្រហារដ៏ធំមួយនៅក្នុងទីក្រុងមួយក្នុងរដ្ឋ Florida បានបណ្តាលឲ្យមនុស្ស ១០នាក់រងរបួស។ យោងតាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ២នាក់រងរបួសធ្ងន់ និង ៨នាក់ផ្សេងទៀតរងរបួសស្រាល ប៉ុន្តែមិនគំរាមដល់អាយុជីវិតនោះទេ។ ក្នុងនោះជនរងគ្រោះទាំងអស់គឺជាយុវជនមានវ័យចន្លោះពី ២០ឆ្នាំទៅ ៣៥ឆ្នាំនេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣។


ប៉ូលីសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទនៃការបាញ់ប្រហារនៅទីតាំងមួយនៅជិត Iowa Avenue North និង Plum Street នៅម៉ោង 3:43 រសៀល។ ប៉ូលីស Lakeland មិនបានកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់នោះទេ ប៉ុន្តែជឿថា អ្នកបាញ់ប្រហារមានបួននាក់បានបាញ់កាំភ្លើងនៅសងខាងផ្លូវពីរថយន្តរបស់ពួកគេ ។

អាជ្ញាធរបានបន្ថែមថា ពួកគេបានរកឃើញកញ្ឆានៅកន្លែងកើតហេតុ ដោយប្រាប់ថា កញ្ឆាកំពុងលក់នៅពេលកើតហេតុ ប៉ុន្តែមិនទាន់មានព័ត៌មានថា តើការសង្ស័យលក់កញ្ឆា និងការបាញ់ប្រហារនេះ ពាក់ព័ន្ធឬយ៉ាងណានោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ