អ្នកឯកទេសបានបញ្ជាក់ថាការបរិភោគសំបុកទឹកមាត់ត្រចៀកកាំគឺពិតជាមានប្រយោជន៍ច្រើនណាស់ សារធាតុរ៉ែសំខាន់ៗដែលបានរកឃើញនៅក្នុងសំបុកត្រចៀកកាំមានដូចជា៖

១)សារធាតុប្រឆាំងអុកស៊ីតកម្ម សំបុកទឹកមាត់ត្រចៀកកាំសម្បូរអង់ទីអុកស៊ីតដង់( Antioxidants )សារធាតុប្រឆាំងអុកស៊ីតកម្ម បញ្ហាសុខភាពរួមមានជំងឺបេះដូង ,ជំងឺកង្វះកោសិកា ,ជំងឺទឹកនោម ផ្អែម និង ជំងឺមហារីកជាដើម មិនតែប៉ុណ្ណោះ វាបានជួយបង្កើនភាពស៊ាំរបស់រាងកាយ របស់យើងទៀតផង ។

លើសពីនេះទៀត, សារជាតិប្រឆាំងអុកស៊ីតកម្មក៏ការពារស្បែកពីម៉ូលេគុលអុកស៊ីសែន និង ជួយការពារស្បែកកុំឲ្យឆាប់ចាស់ជ្រៀវជ្រួញផងដែរ ។

២)អាមីណូអាស៊ីត សំបុកទឹកមាត់ត្រចៀកកាំផងដែរគឺសម្បូរនៅក្នុង កូឡាជែន និង អាមីណូអាស៊ីត អាមីណូអាស៊ីតត្រូវបានចាត់ទុកថាជាប្លុកនៃប្រូតេអ៊ីន និង ជាលិកាដែលមានប្រយោជន៍ដល់ រាងកាយមនុស្ស ។ វាអាចជួយប្រយុទ្ធប្រឆាំងការកើនឡើងនៃជាតិខ្លាញ់ និង បង្កើនប្រព័ន្ធភាពស៊ាំ ឬ ប្រព័ន្ធការពាររាង្គកាយរបស់យើង ។

៣)កូឡាជែន

កូឡាជែនគឺជា សារធាតុមួយដែលត្រូវបានផលិតដោយធម្មជាតិពីរាងកាយរបស់យើង។ ទោះជាយ៉ាងណាក៏ដោយនៅពេលយើងមានអាយុច្រើនការផលិតផលិតផលនេះនិងត្រូវថយចុះ។ ដូច្នេះ វាធ្វើឱ្យស្បែកស្តើង , ស្នាមជ្រួញ , សក់ , ក្រចក និង ឆ្អឹង ផុយស្រួយ ។ Collagen ក៏ជួយផងដែរ ក្នុងការព្យាបាលការឈឺចាប់, ហើម រឹងនៅជុំវិញសន្លាក់ ដៃ ជើង និង ផ្នែក ផ្សេងៗ ទៀតនៅក្នុងរាងកាយ នៅពេលយើងចាស់ផងដែរ ។

៤)កាបូអ៊ីដ្រាត

សំបុកទឹកមាត់ត្រចៀកកាំ វាគឺជាធាតុផ្សំសំខាន់សម្រាប់ ការទំនាក់ទំនងរវាងកោសិកាទៅកោសិការបស់រាងកាយ ។ វាត្រូវបានបង្កើតឡើងនៅពេលប្រូតេអ៊ីន ភ្ជាប់ជាមួយ នឹងកាបូនអ៊ីដ្រាត ដែលជួសជុលកោសិកានៅក្នុងខ្លួនយើង។

៥)ជាតិដែក

ជាតិដែក គឺមានសារ:សំខាន់សម្រាប់ការលូតលាស់ត្រឹមត្រូវកំណើន និង អភិវឌ្ឍនៃរាងកាយ របស់មនុស្ស ។ វាជួយបំប្លែងប្រូតេអ៊ីន និង ដើរតួក្នុងការផលិតអេម៉ូក្លូប៊ីន និង កោសិកាឈាមក្រហម។ អត្ថប្រយោជន៍នៃជាតិដែកចំពោះសុខភាពរួមមានការបញ្ឈប់ពីមូលហេតុផ្សេងៗគ្នានៃភាពអស់កម្លាំង។ 

៦)អំបិល ប្រភេទផ្សេងគ្នានៃអំបិលនៅក្នុងសំបុកទឹកមាត់ត្រចៀកកាំ គឺមានសារះសំខាន់ដើម្បីជួយ រាងកាយរបស់យើងរក្សាបានត្រឹមត្រូវនូវតុល្យភាពកម្រិត PH ដែលត្រឹមត្រូវ ដើម្បីធានាដល់ការបង្កើត ឡើងវិញនូវកោសិកានិងការលូតលាស់។ 

៧)សរសៃ សារធាតុនេះវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបន្ថយហានិភ័យនៃជំងឺបេះដូង និង ជំងឺដាច់សរសៃ ឈាមខួរក្បាល, បង្កើនសុខភាពស្បែក បង្កើនសុខភាពពោះវៀន , កាត់បន្ថយការប្រឈម នឹង ជំងឺគ្រួស ក្នុងក្រពះ និង តម្រងនោមបំបាត់រោគសញ្ញារលាកពោះវៀនហើយបន្ថយហានិភ័យនៃជំងឺឬសដូងបាត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ