អាហ្វហ្គានីស្ថាន៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សជាង ១៦០ នាក់ បានស្លាប់ដោ​យសារភាពអាកាសធាតុត្រជាក់ខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែនេះ ក្នុងរដូវរងាដ៏អាក្រក់​បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈដែលអ្នកស្រុកបានពិពណ៌នាថា មិនមានលទ្ធភាព​ទិញប្រេងឥន្ធនៈដើម្បីកំដៅផ្ទះក្នុងសីតុណ្ហភាពដែលចុះក្រោមសីតុណ្ហភាពកក។

លោក Shafiullah Rahimi អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា "មនុស្ស ១៦២នាក់ស្លាប់ដោយសារអាកាសធាតុត្រជាក់ចាប់តាំងពីថ្ងៃទី ១០ ខែមករា រហូតមកដល់​ពេល​នេះ" ។ ប្រហែល៨៤ នាក់ នៃការស្លាប់បានកើតឡើងនៅក្នុងសប្តាហ៍មុននេះ។

 

រដូវរងារត្រជាក់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ ដែលត្រូវបានគេឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់ -៣៤ អង្សាសេ (-២៩,២ អង្សាហ្វារិនហៃ) បានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាននៅចំពេលនៃវិបត្តិសេ​ដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។ជំនួយជាច្រើនបានផ្អាកប្រតិបត្តិការមួយផ្នែកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយ​សារការគ្រប់គ្រងរបស់តាលីបង់ដែលថា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីភាគច្រើ​នមិនអា​ចធ្វើការបាន ដែលធ្វើឲ្យភ្នាក់ងារមិនអាចដំណើរការកម្មវិធីជាច្រើននៅក្នុងប្រទេស​អភិរក្សនិយមនេះ​បានឡើយ។

 

ជាក់ស្តែង នៅក្នុងវាលព្រិលមួយនៅភាគខាងលិចនៃរដ្ឋធានីអាហ្វហ្គានីស្ថាន ក្មេងៗបាន​ដើររើស​ដោ​យ​ស្វែ​ងរ​កផ្លាស្ទិកសម្រាប់ដុតដើម្បីជួយគ្រួសាររបស់ពួកគេ ដោយមិនមានលទ្ធភាពទិញអុស ឬធ្យូងថ្ម។

 គួរជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុលក្នុងសប្តាហ៍នេះ ប្រធានជំនួយរបស់​អង្គការស​ហប្រជាជាតិ លោក Martin Griffiths បាននិយាយថា ស្ថាប័នពិភពលោកកំ​ពុងស្វែង​រកការលើ​​កលែងចំពោះការហាមប្រាមលើបុគ្គលិកជំនួយដែលជាស្ត្រីភាគច្រើន ដែលកំពុងមកក្នុងគ្រា​ដែលងា​យរងគ្រោះបំផុតសម្រាប់ជនជាតិអាហ្វហ្គានីស្ថានជាច្រើន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ