រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukaraបានបង្ហោះសារលើ បណ្តាញសង្គមនៅថ្ងៃពុធនេះ ថា រីករាយ ស្វាគមន៍ចំណាប់ខ្មាំងថៃ ២នាក់បន្ថែមទៀត ដែលទើបតែត្រូវបានដោះលែង និងមកដល់មន្ទីរពេទ្យក្នុងទីក្រុង Tel Avivនៃប្រទេស អ៊ីស្រាអែល។ ពួកគេមិនមានគ្រោះថ្នាក់អ្វីទេ ហើយនឹងទទួលការពិនិត្យសុខភាព មុនពេលបញ្ជូនត្រឡប់ទៅផ្ទះវិញ។

រដ្ឋមន្រ្តីការបរទេសថៃលោក  Parnpree Bahiddha-Nukara កាលពីថ្ងៃពុធទី២៩វិច្ឆិកា បានសម្តែងស្វាគមន៍ចំណាប់ខ្មាំងថៃពីរនាក់ទៀត ដែលត្រូវបានដោះលែងដោយក្រុមហាម៉ា ដែលជាការដោះលែងដែលបានធ្វើឡើងសម្រាប់ថ្ងៃទីប្រាំកាលពីថ្ងៃអង្គារក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែលនិងហាម៉ាស។

សូមបញ្ជាក់ថា បទឈប់បាញ់បណ្ដោះអាសន្នរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់កាហ្សា បានបន្តរយៈពេលពីរថ្ងៃបន្ថែមទៀត។ ការបន្តបទ ឈប់បាញ់នេះ គឺជាឱកាសដែលអាចធ្វើឲ្យក្រុមឧទ្ទាមប៉ាឡេស្ទីននេះបន្តដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ក្នុងរយៈពេលបួនថ្ងៃនៃការឈប់បាញ់គ្នា ដំណាក់កាលដំបូងនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន៦៩ នាក់ដែលរួមមានជាពិសេសស្ត្រីនិងកុមារ។ ចំណែកអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន១៥០នាក់មកវិញផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ