កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគបាលបានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេសនោះអង្គភាពបានបណ្តុះបណ្តាល។

សម្ដេចក្រឡាហោម បញ្ជាក់ថា «បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្ករនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគបាល គឺដើម្បីថែមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន»។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ចំពោះការផ្ទេរមន្ត្រីនគបាលប៉ុស្តិ៍ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យផ្ទេរនោះទេ។ ប៉ុន្តែក្នុងករណីចាំបាច់មានការអនុញ្ញាតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូចជាការផ្ទេរនៅថ្នាក់ស្រុក ឬខេត្ត ដែលនគបាល ឬប៉ុលីសនោះធ្វើការមានស្នាក់ដៃឬល្អ។

សម្តេចក្រឡាហោម បន្ថែមការដាក់ចេញវិធានការនេះ គឺជាវិធានការចុងក្រោយដែលក្រសួងបាននឹងកំពុងធ្វើទាក់ទងនិងការជ្រើសរើសនឹងបំពេញកំលាំងនគបាលនៅតាមប៉ុស្តិ៍មានកំលាំងគ្រប់គ្រាន់បានសិក្សារៀនសូត្រមានសត្ថភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ