បាងកក៖ ក្នុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ថៃបាននាំចេញសាច់មាន់ជាង១០ម៉ឺនតោនដែលមានតម្លៃជាង ១០០ពាន់លានបាត ឬស្មើនឹងជាង ២៧០០លានដុល្លារកាលពីឆ្នាំមុនដែលធ្វើឱ្យព្រះរាជាណាចក្រនេះក្លាយជាប្រទេសនាំចេញធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីលនិងសហរដ្ឋអាម៉េរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ 

ចំណាត់ថ្នាក់ឆ្នាំ២០២៣ របស់ប្រទេសថៃគឺមានភាពប្រសើរឡើងពីចំណាត់ថ្នាក់ទី៤ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការលើកឡើងរបស់ប្រធានសមាគមផ្សព្វផ្សាយសត្វបក្សីនៃប្រទេសថៃ។ 

លោកស្រីបានកោតសរសើរចំពោះវិធានការជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការសម្រេចចិត្តដ៏ឆាប់រហ័សរបស់ខ្លួនក្នុងការបន្តការនាំចូលសណ្តែកសៀងក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មួយឆ្នាំទៀត ដែលបានជួយដោះស្រាយបញ្ហាតម្លៃកើនឡើង និងកង្វះចំណីសត្វ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងក្រោមបទប្បញ្ញត្តិរបស់ WTO អនុញ្ញាតឱ្យនាំចូលសណ្តែកសៀងក្នុងអត្រាពន្ធ ២ភាគរយជំនួសឱ្យអត្រាធម្មតា ១១៩ភាគរយ។ វាក៏អនុញ្ញាតឱ្យនាំចូលពោតសម្រាប់ចំណីសត្វក្នុងអត្រាពន្ធ ២០ ភាគរយក្នុងចំនួន ៥៤ ៧០០តោន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ