អ៊ីស្រាអែលៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ បានទទួលចំណាប់ខ្មាំងចំនួន១៣នាក់ដំបូងដែលត្រូវបានដោះលែងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។ប្រភពចេញផ្សាយដោយទីភ្នាក់ងារ Xinhua នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដំបូង ចំណាប់ខ្មាំងកំពុងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ ដែលត្រូវបានអមដោយកងកម្លាំងសន្តិសុខ ។
ចំណាប់ខ្មាំងទាំង១៣នាក់ ជាកុមារ និងស្ត្រីទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអេហ្ស៊ីប ចេញពីតំបន់ហ្គាហ្សា ហើយបន្ទាប់មកឆ្ពោះទៅប្រទេសអ៊ីស្រាអ៊ែល។ កងកម្លាំង IDF បានឲ្យដឹងនៅមុននេះបន្តិចថា ពួកគេនឹងត្រូវបានផ្ទេរទៅកាន់មូលដ្ឋានទ័ពមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលពួកគេនឹងឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងផ្លូវចិត្ត មុនពេលបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ការថែទាំវេជ្ជសាស្រ្តចាំបាច់ ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងទាំងនេះកំពុងរង់ចាំពួកគេនៅឯមន្ទីរពេទ្យ ៕