លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ក្នុងថ្ងៃទីមួយនាឱកាសបុណ្យចូលឆ្នាំចិន (១២ កុម្ភៈ) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង ២០ ម៉ឺននាក់ ក្នុងនោះខេត្តសៀមរាបទទួលបានច្រើនជាងគេ រីឯខេត្តព្រះសីហនុ បាត់ដំបង និងកំពត តាមប្រកៀកប្រកិតពីក្រោយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ២០៥,០៧៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០០,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧១១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

១ ខេត្តសៀមរាប៖ ២៩,៤២៥ នាក់

២ ខេត្តព្រះសីហនុ៖ ២៤,៦៥៦ នាក់

៣ ខេត្តបាត់ដំបង៖ ២៣,៥៥០នាក់

៤ ខេត្តកំពត៖ ២៣,២៧៨ នាក់

៥ ខេត្តកណ្តាល៖ ២០,១២៣នាក់

៦ ខេត្តកែប៖ ១៩,៤៥៧ នាក់

៧ ខេត្តកោះកុង៖ ៩,៧៦៦ នាក់

៨ ខេត្តពោធិ៍សាត់៖ ៦,២៣៦ នាក់

៩ ខេត្តកំពង់ចាម៖ ៥,៤១២ នាក់

១០ ខេត្តរតនគិរី៖ ៥,២៧៣ នាក់។

លោកបានបន្តថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ពិសេសគីការអនុវត្តនូវវិធានការ «៣កុំ» និង «៣ការពារ»។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ ណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយ និងកកកុញមនុស្សច្រើន និងទប់ស្កាត់ការដុតផ្អាវ និងកាំជ្រួចនានា ដើម្បីបង្កាគ្រោះអគ្គីភ័យនានា។ 

បណ្តាខេត្តជាប់ព្រំដែន ក៏បានខិតខំចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់មិនឲ្យការឆ្លងចូលនៃជំងឺកូវីដ-១៩ ផងដែរ។ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេសម្រាប់ថ្ងៃទីមួយនេះ។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មានផែនការណែនាំហ្មត់ចត់ដល់គ្រប់កម្លាំងសមត្ថកិច្ច៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ