បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ឃេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ស្ថិតនៅឃុំបវេល ស្រុកបរវេល ខេត្តបាត់ដំបង។

នាឱកាសនោះ លោក លួត សាលី អភិបាលស្រុកបវេល បានលើកឡើងថា ស្រុកបវេលជាស្រុកមួយក្នុងចំណោមស្រុកទាំង១៣ និងក្រុង១ នៃខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុប ៩២.៣០០ហិកតា ដែលមានព្រំប្រទល់ខាងជើងទល់នឹងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខាងត្បូងទល់នឹងស្រុករតនៈមណ្ឌល ស្រុកបាណន់ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខាងកើតទល់នឹងស្រុកថ្មគោល ខាងលិច ទល់នឹងស្រុកភ្នំព្រឹក និងស្រុកកំរៀង។

លោកអភិបាលស្រុក បន្ដថា មានឃុំចំនួន៩ មានភូមិចំនួន១០២ មានប្រជាជនរស់នៅសរុប ចំនួន២៧.៥៦២ គ្រួសារ មនុស្សរាយសរុប១០៨.៤៦៤នាក់ ស្រី៥៤.៥៣៥ នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ចំនួន៧៧.៧៩៧នាក់ ស្រី៣៩.៤៦៧នាក់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១មាន ចំនួន៥៧.៦២៩នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ