ហ្វីលីពីន៖ មនុស្សកើនដល់ ៣១នាក់ហើយ ក្នុងនោះមានទាំងទារកអាយុ ៦ខែម្នាក់ផងដែរ បានស្លាប់ និង ២៣០នាក់ទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះស្រឡាងមួយគ្រឿង នៅភាគ ខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា។នេះបើតាមការចេញផ្សាយដោយសារ ព័ត៌ មានAljazeera នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។


មន្ត្រីគ្រោះមហន្តរាយឈ្មោះ Nixon Alonzo បាននិយាយថា ស្រឡាង Lady Mary Joy 3 កំពុងធ្វើដំ ណើរចេញពីទីក្រុង Zamboanga លើកោះ Mindanao ឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu នៅពេលភ្លើងឆាបឆេះ ជាហេតុជំរុញឲ្យអ្នកដំណើរ លោតចុះពីស្រឡាង។


ក្រុមអ្នកជួយសង្គ្រោះ រួមទាំងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងអ្នកនេសាទផងដែរ បានជួយសង្គ្រោះអ្នក ដំណើរចំនួន១៩៥នាក់ និងនាវិក៣៥នាក់។ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនបានលង់ទឹក ហើយត្រូវគេរកឃើញនៅសមុទ្រ។ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនដឹងថាតើភ្លើងបានឆាបឆេះដោយរបៀបណានោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ