ភ្នំពេញ៖ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ ក្រសូងបាន ការណែនាំ ដល់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ពីការចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ឱ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដែលមានដូចជា៖
១.ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ឆិការពីក្រសួងសុខាភិបាល ហើយលក់ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។
២ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតេស្តរហ័សរកអង់ទីហ្សែនកូវិដ១៩ ដែលមានលេខបញ្ឆិកពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋទូទៅដើម្បីប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្តរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
៣.ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ឆិការត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការឧបករណ៍តេស្តរហ័សតាមអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះតម្រូវឱ្យមានការទុកដាក់ត្រឹមត្រូវឬអាចជាផលិតផលក្លែងបន្លំទៀតផង៕SP