ឃាត់មនុស្ស១៣នាក់ ក្នុងករណីបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណែត)
លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ នារសៀលថ្ងៃអាទិត្យថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២១ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីធឺណែត)មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖ ១-ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់) ២-ដកហូតម៉ូនីទ័រចំនួន ២០គ្រឿង, ៣-CPUចំនួន ១៤គ្រឿង ៤-ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល ។ ៥-តុឈេីមូល ៣គ្រឿង,៦-កៅអីជ័រ និងដែក ២៦គ្រឿង ៧-ម៉ាសុីនព្រីនធ័រ ២គ្រឿង, ៨-ទូរទស្សន៍ ៤គ្រឿង, ៩-ម៉ូតូ ៤គ្រឿង១០-កង់១គ្រឿង។
បច្ចុប្បន្ន គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចបញ្ជូនមនុស្សទាំង ១៣នាក់ និងវត្ថុតាងជាសម្ភារៈមួយចំនួនខាងលើនេះ យកទៅកាន់ អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕SP